Home > កម្សាន្ត > ចង់ឲ្យអ្នកមានសង្សារបានអាន

ចង់ឲ្យអ្នកមានសង្សារបានអានទំព៍រដើម

ប្រភទ : កម្សាន្ត 2 months មុន , Thursday, ទី​ 1st June ,ឆ្នាំ 2017 262 view

មានមនុស្សប្រុសម្នាក់​ ដែលធ្លាប់តាំងសំនួរថា​
“ហេតុអ្វីមនុស្សស្រីខ្លះពេលដែលមានស្នេហា​ ទើបស្រលាញ់ខ្លាំង
ទើបប្រចណ្ឌខ្លាំង​ ទើបហួងហែងខ្លាំង​ រហូតមានអារម្មណ៍ថា​វាហួសហេតុខ្លាំងពេក​
ថ្ងៃមួយគេក៏បានបាត់បង់មនុស្សស្រីម្នាក់នោះទៅ​ រឿងនេះធ្វើឲ្យគេ
សាកមកគិតឡើងវិញជាថ្មី​ វាទើបធ្វើឲ្យគេបានដឹងថា​
យើងជាអ្នកទៅញ៉ែគេទៅស្រលាញ់គេ​ ចូលទៅរកគេមុនដោយខ្លួនឯង
ពេលគេស្រលាញ់យើងខ្លាំងហើយ​ក៏គិតថាវាជារឿងល្អ​
ដែលគេព្យាយាមយកចិត្ត​យើង​ លះបង់ដើម្បីយើង​
គ្រង់បែបគ្រប់យ៉ាងដែលគេធ្វើដើម្បីយើង
មនុស្សប្រុសដែលមាននិស្ស័យជាប់រវល់ជាមួយមិត្ត​
និងស្រលាញ់តែខ្លួនឯង​ ជាប់រវល់រហូតដល់ភ្លេចទៅថា
មនុស្សស្រីក៏ត្រូវការ​ឲ្យមនុស្សប្រុសមកយកចិត្តទុកដាក់
មកមើលថែដូចគ្នា​ ការបែងចែកភាពសំខាន់​ វាក៏ត្រូវមានខ្លះឲ្យ
ចំពោះគ្នា​ មិនមែនមិនរវល់អើពើដូច្នេះទេ
នេះហើយ​ ដែលជាដើមហេតុនាំឲ្យមនុស្សស្រីជាច្រើននាក់
រករឿងឈ្លោះ​ រអ៊ូ​ ង៉ិកង៉ក់​ រករឿង​ រាល់ថ្ងៃ​
បើអ្នកធ្វើដូចពេលដែលស្រលាញ់នាងដំបូងៗ​ ខ្ញុំជឿថា
មនុស្សស្រីគេច្បាស់ជាមិនរករឿង​ រឺទៅរំខានអ្វីអ្នកឡើយ
គេគ្រាន់តែទាមទារក្នុងអ្វីដែលគេធ្លាប់មានប៉ុណ្ណោះឯង
គេចង់បានអ្វីៗ​ ដែលដូចពីពេលមុន​
តែមនុស្សប្រុសក៏មើលឃើញថាវាគួរឲ្យធុញទៅវិញ
ចុងក្រោយពេលគេលែងធ្វើ​ លែងយកចិត្តទុកដាក់​ លែងចាប់អារម្មណ៍​ លែងរវល់
ហើយគេឆ្អែតចិត្តដើរចេញទៅ​ ហើយនរណាដែលជាអ្នកឈឺបំផុត?
ខ្លួនអ្នកហ្នឹងហើយតើមែនទេដែលជាអ្នកឈឺខ្លាំងបំផុត?
ជឿទៅ​ រឿងខ្លះមិនចាំបាច់ខុសទេ​ ព្រមសុំទោសមុនក៏វាមិនខាតបង់អ្វី
ព្យាយាមធ្វើរាល់ថ្ងៃឲ្យវាល្អ​ វាមិនប្រសើរមិនថាអីចឹង
ហើយយើងអាចស្រលាញ់គ្នាបានយូរទៀតផង​
ពេលដែលឈ្លោះគ្នាត្រឹមតែមិនប៉ុន្មាននាទី​ វាក៏អាចធ្វើឲ្យយើង
មិនអាចត្រលប់មកស្រលាញ់គ្នាម្តងទៀតក៏ថាបាន
សំណាងល្អប៉ុណ្ណាដែលមានស្នេហា​ ទោះបីថាវាអាចមិនមែន
ជាស្នេហាដែលល្អមានឋានៈខ្ពស់ដូចអ្នកដទៃ​ តែយ៉ាងហោចណាស់
វាក៏ធ្វើឲ្យយើងញញឹមបាន​ សើចបាន​ ធ្វើឲ្យយើងមានក្តីសុខ
ដែលមាននរណាម្នាក់ដែលចាំមកហួងហែងបារម្ភយើង
ចាំផ្តល់កម្លាំងចិត្តឲ្យរហូតពេលដែលហត់នឿយ
បើថ្ងៃមួយអ្នកបាត់បង់គេទៅហើយ​ អ្នកចង់បានគេត្រលប់មកវិញ
តែវាអាចយឺតពេលទៅហើយក៏ថាបាន​ ព្រោះដូច្នោះ
ធ្វើថ្ងៃនេះ​ ថ្ងៃដែលយើងនៅមានគ្នា​ឲ្យវាល្អបំផុត​ មុនថ្ងៃដែល
អ្នកលែងបានធ្វើវា​ទៀត​
“ស្រលាញ់គ្នាឲ្យខ្លាំងៗ​ កុំចាំដល់ឲ្យវាបាត់បង់ទៅហើយ
ទើបមកដឹងខ្លួនខុស​ ស្តាយក្រោយ​ គឺវាយឺតពេលទៅហើយ
ពាក្យថា​ “សង្សារ​”​ គឺ​ មនុស្សដែលគួរយកចិត្តទុកដាក់
ពាក្យថា​ “សង្សារ”​ គឺ​ មនុស្សដែលគួរផ្តល់កិត្តិយសឲ្យគ្នា
ពាក្យថា​ “សង្សារ”​ គឺ​ មនុស្សដែលគួរស្មោះត្រង់ចំពោះគ្នា
ពាក្យថា​ “សង្សារ”​ គឺ​ មនុស្សដែលគួរខលរកមិនថានៅជិត​ រឺឆ្ងាយ​
ពាក្យថា​ “សង្សារ”​ គឺ​ មនុស្សដែលគួរចាំជាប់ក្នុងចិត្ត​
​ កុំធ្វើឲ្យគេយំបើស្រលាញ់គេពិត

Source: Felling – អារម្មណ៍

262 view

កំណត់ហេតុថ្មីៗ កម្សាន្ត

បញ្ចេញមតិ

error: Content is protected !!