Home > ចំណេះដឹង ប្រវត្តសាស្រ្ត > ភាពអស្ចារ្យនៃ”ប្រាសាទអាស្រមមហាឥសី” ជួយស៊ែរផង !

ភាពអស្ចារ្យនៃ”ប្រាសាទអាស្រមមហាឥសី” ជួយស៊ែរផង !ទំព៍រដើម

ប្រភទ : ចំណេះដឹង, ប្រវត្តសាស្រ្ត 4 months មុន , Saturday, ទី​ 3rd June ,ឆ្នាំ 2017 190 view

​ប្រាសាទអាស្រមមហាឥសី ជាសំណង់ស្ថាបត្យកម្មសម័យនគរភ្នំ ដែលមានរាងបួនជ្រុងស្មើ ធ្វើអំពីថ្មបាសាល់ ( ថ្មបាសាល់ ជាប្រភេទថ្មកំអែលភ្នំភ្លើង ដែលជាប្រាសាទដ៏កម្រក្នុងប្រទេសកម្ពុជា ហើយនេះជាលក្ខណៈពិសេសរបស់ប្រាសាទនេះផងដែរ )។ សំណង់នេះស្ថិតនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដែលបែរមុខទៅទិសខាងជើង ដែលជាទិសរបស់ព្រះអាទិទេពមួយក្នុងសាសនាហិណ្ឌូ គឺព្រះកុបេរ៏ អាទិទេពនៃទ្រព្យសម្បត្តិឫធនធាន និងសិរីសួស្តី។ ការបែរមុខទៅទិសខាងជើងមិនមែនជាការចៃដន្យឡើយ គឺបែរទៅរកទីក្រុងអង្គរបុរី នៃអាណាចក្រនគរភ្នំ ឫហ្វូណន និងដើម្បីទាក់ទាញបារមីនៃអាទិទេពខាងលើផង ព្រោះលោករក្សាទិសខាងជើង។ ម្យ៉ាងទៀតប្រាសាទនេះជាប្រាសាទរាជ ដ៏សំខាន់សម្រាប់រាជធានីរបស់នគរភ្នំ។ យើងអាចដឹងអំពីការគោរពព្រះកុបេរ៏តាមរយៈចម្លាក់ដីដុត និងលោហៈនៅអង្គរបុរី ដែលមានអាយុកាលចាស់ជាងប្រាសាទផង គឺនៅរវាងស.វ ទី៣ ទី៤ នៃគ.ស និងបន្តរហូតមកដល់សម័យអង្គរ នៅស.វ ទី៩ មានសិលាចារឹកប្រាសាទប្រែរូបជាសក្ខីកម្មស្រាប់។ សិលាចារឹកនោះមានសេចក្តីថា ចំពោះសម្ភ ដែលចែងចាំងបំភ្លឺតំបន់ព្រះឥន្ទ ( ទិសខាងកើត ) ដោយឫកដែលបង្កើតឡើងដោយមនោចិន្តារបស់សំណុំនៃអណ្តាតភ្លើង ( បំភ្លឺ ) តំបន់ខាងលិចដោយសាមន ដែលបំភ្លឺដោយប្រជុំកាំរស្មីភ្លឺថ្លារបស់ព្រះច័ន្ទ តំបន់កុបេរ៏ ( ខាងជើង ) ដោយត្រីវេទប្រជុំគ្នា សូមនមសក្កា! ( នេះជាសិលាចារឹកប្រែរូប ស.វទី៩ ប្រែដោយ Cf.Coedes, IC.3, 1957 )។ លក្ខណៈស្ថាបត្យកម្មបែបនេះ ក៏ស្រដៀងគ្នានឹងអាស្រមមហាឥសី នៅសំបូរព្រៃគុក កំពង់ធំ និងប្រាសាទហាន់ជ័យ នៅកំពង់ចាម ផងដែរ។

________
Meng Lot

ប្រភព៖  SPKT LIV

190 view

កំណត់ហេតុថ្មីៗ ចំណេះដឹង

បញ្ចេញមតិ

error: Content is protected !!