Home > គ្រោះថ្នាក់​ចរាចរណ៍​ ព័ត៌មានជាតិ សង្គម > ជិះម៉ូតូឌុបគ្នាមកពីដើរលេងវិញត្រូវរថយន្តបុកស្លាប់ម្នាក់របួសម្នាក់

ជិះម៉ូតូឌុបគ្នាមកពីដើរលេងវិញត្រូវរថយន្តបុកស្លាប់ម្នាក់របួសម្នាក់

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ព័ត៌មានជាតិ, សង្គម 6 months មុន , Monday, ទី​ 5th June ,ឆ្នាំ 2017 182 view

​រាជធានីភ្នំពេញ៖ យុវជនម្នាក់ត្រូវរថយន្តបុកពីក្រោយស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅហ្នឹងកន្លែងបន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រឡប់មកពីដើរលេងវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤មុខវត្តកំបូល ស្ថិតក្នុងសង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។​

​សពមានឈ្មោះ សុត រតនា ភេទប្រុស អាយុ២១ឆ្នាំ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ខ្លូត សីហាប្រាថ្នា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងប្លាកទីន ទាំង២នាក់មានទីលំនៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល រីឯម៉ូតូជនរងគ្រោះម៉ាក ZoomerX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FP-3969 ចំណែករថយន្តបង្កម៉ាក សាំងយ៉ុងពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 2AA-9110 ។

​តាមសំដីរបស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេទាំង២នាក់ជិះម៉ូតូឌុបគ្នាត្រលប់មកពីដើរលេងនៅកោះពេជ្រគោលបំណងជិះទៅផ្ទះវិញនៅអង្គស្នួល ដោយរូបគេជាអ្នកឌុប ចំណែកម្នាក់ទៀតដែលស្លាប់គឺអង្គុយនៅពីក្រោយ ។ ពេលដែលរូបគេជិះតាមបណ្តោយផ្លូវជាតិលេខ៤មកដល់មុខវត្តកំបូល មានរថយន្តដឹកទំនិញធុនធំមួយគហរឿងបើកឆ្លងកាត់ផ្លូវ ឃើញដូច្នេះរូបគេក៏បន្ថយល្បឿនអោយរថយន្តដឹកទំនិញនោះឆ្លង ក៏ត្រូវរថយន្តបង្កបើកមកពីក្រោយបុកពេញទំហឹងតែម្តងទៅ ។

​ប្រភពដដែលបន្តថា ពេលបុកភ្លាមៗនោះរូបគេខ្ទាតចេញទៅម្ខាងរងរបួសស្រាល ចំណែកមិត្តភក្រ្ត័ដែលអង្គុយពីក្រោយបានធ្លាក់នៅកណ្តាលថ្នល់ត្រូវរថយន្តកិនស្លាប់តែម្តងទៅ ។ បន្ទាប់ពីបុកហើយរថយន្តមិនបានឈប់មើលទេគឺបានបន្ថែមល្បឿនបើករត់គេចរហូតដល់ព្រំប្រទល់បែកចានអង្គស្នូលទើបឃាត់បាន ។

​ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងបានយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ។ ដោយឡែក សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃនៅឯគេហដ្ឋាន ៕
រក្សាសិទ្ធិដោយ៖ Khmernews

182 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!