Home > គ្រោះថ្នាក់​ចរាចរណ៍​ ព័ត៌មានជាតិ សង្គម > អាណោចអាធ័មណាស់ ! ទើបបោះឆ្នោតហើយមន្ត្រីយោធាម្នាក់ត្រូវរថយន្ដបុកស្លាប់

អាណោចអាធ័មណាស់ ! ទើបបោះឆ្នោតហើយមន្ត្រីយោធាម្នាក់ត្រូវរថយន្ដបុកស្លាប់

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ព័ត៌មានជាតិ, សង្គម 6 months មុន , Monday, ទី​ 5th June ,ឆ្នាំ 2017 292 view

ភ្នំពេញ៖​ មន្ត្រីយោងធាកងពលតូច៩១១ម្នាក់ត្រូវបានរថយន្តបើកបុកពេញទំហឹងបណ្តាលអោយដួលបោកក្បាលនៅនិងថ្នល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ​ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧​ នៅមុខវត្តអណាវតី​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ហើយរថយន្តបង្កបានព្យាយាមបើកគេចខ្លួនតែត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់បាន។

ជនរងគ្រោះ ញឹម​ ចំរើន​ ភេទប្រុស អាយុ២៧ឆ្នាំ មុខរប​ មន្ត្រីយោធា​ ៩១១​ មាមស្រុកកំណើតនៅភូមិអូរស្លាត​ ឃុំបាត​ ស្រុកពញ្ញាឮ​ ខេត្តកណ្តាល។ ជិះម៉ូតូម៉ាកzoomerx ពណ៌សលាយក្រហម​ ពាក់ស្លាកលេខភ្នំពញ1GG 0499 ។

​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញជនងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកCRV ពណ៌ស្លែ​ ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូដួលបោកក្បាលទៅនិងថ្នល់សា្លប់ភ្លាមនៅកន្លែងកើតហេតុចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។ សាក្សីបន្តថា​ ក្រោយពីបង្កហេតុរថយន្តបង្កបានព្យាយាមបើកគេចខ្លួនរហូតទៅដល់ស្រុកអង្គស្នួលក៏ត្រូវបានសមត្ថកិច្ចឃាត់បានតែម្តង។

​ ​ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញចរាចរណ៍ជើងគោករាជធានីមកធ្វើការវាសលវែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកចរាចរណ៍ដើម្បីរង់ចាំដោះស្រាយពេលក្រោយចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
រក្សាសិទ្ធិដោយ៖ Khmernews

292 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!