Home > គ្រោះថ្នាក់​ចរាចរណ៍​ ព័ត៌មានជាតិ សង្គម > ភ្នំពេញ​អ្នកលឿង..!!​អ្នកលឿង​ភ្នំពេញបាន​ប្រល័យជីវិត​មនុស្ស​ចំនួន​…

ភ្នំពេញ​អ្នកលឿង..!!​អ្នកលឿង​ភ្នំពេញបាន​ប្រល័យជីវិត​មនុស្ស​ចំនួន​…

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ព័ត៌មានជាតិ, សង្គម 2 months មុន , Monday, ទី​ 5th June ,ឆ្នាំ 2017 108 view

ស្រុកលើកដែក៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្សរងគ្រោះ៥នាក់ ស្លាប់៣នាក់ប្រុសនិរបួសធ្ងន់២នាក់ស្រី១នាក់ខូចខាតរថយន្ត១គ្រឿងធ្ងន់និងម៉ូតូ១គ្រឿងធ្ងន់កើតហេតុកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២២:៤៥នាទីលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៥២/៥៣ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ភាគីខាងម៉ូតូមាន៤នាក់១.ឈ្មោះ ចក់ ក្រឹម ភេទប្រុស ​អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ជាអ្នកបើកបរ ម៉ាកស្មាក់រេវ៉ូ ពណ៌ខ្មៅ ស្លាកលេខព្រៃ វែង(1F-8041) បានស្លាប់នៅកន្លែងកើតហេតុ ទី២.ឈ្មោះ ញឹម សុខរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិកររួមដំណើរ ស្លាប់នៅកន្លែងកើតហេតុ ។ ទី៣-ឈ្មោះ អឿន ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ជាអ្នករួមដំណើរ ស្លាប់នៅកន្លែងកើតហេតុ។ទី៤-ឈ្មោះ ផន ចាន់ថេន ប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ​កសិករជាអ្នករួមដំណើរ(របួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។

អ្នកទាំង០៤នាក់មានទីលំនៅភូមិបារ៉ាយ ឃុំបារ៉ាយ ស្រុកព្រៃវែងខេត្តព្រៃវែង ទិសដៅម៉ូតូអ្នកលឿងភ្នំពេញ ។

​ភាគីខាងរថយន្តអ្នកបើកបររត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណបើកបររថយន្តម៉ាក់សាំយ៉ុងពណ៌លឿងស្លាកលេខភ្នំពេញ(2A.1741)អ្នករួមដំដើរតាមរថយន្ត១នាក់ស្រី(របួសធ្ងន់បានបញ្ជូនទៅមន្ទីរភ្នំពេញមុនសមត្ថកិច្ចទៅដល់។ទិសដៅរថយន្តពីភ្នំពរញទៅអ្នកលឿងមធ្យោបាយទាំង២មានទិសដៅបញ្រ្ចាស់គ្នា។

​ការសន្និដ្ឋានករណីនេះបណ្ដាលមកពីរថយន្តបើកមកដល់កន្លែងកើតហេតុបានបើកវ៉ារងយន្ត១គ្រឿងដែលនៅពីមុខផុតចម្ងាយប្រហែល១៥ម៉ែត្រស្របពេលនោះក៏មានម៉ូតូ១គ្រឿងបើកមកដល់ចំណុចកើតហេតុនេះដែលឃើញនោះមកចំពីមុខក៏បើកគេចទៅខាងឆ្វេងហើយក៏រថយន្តបើកចូលខាងស្ដាំវិញក៏បានបុកគ្នាតែម្ដងទៅ។

​ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការ ករណីនេះជំនាញកំពុងបន្តស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

ផ្តល់សិទិ្ធដោយ៖ VD7NEW7.COM

 

 

108 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

បញ្ចេញមតិ

error: Content is protected !!