Home > គ្រោះថ្នាក់​ចរាចរណ៍​ ព័ត៌មានជាតិ សង្គម > ទា​ហ៊ាន៩១១ម្នាក់​ជិះ​ម៉ូតូ​Zoomer.X ត្រូវ​រថយន្ត​CRV បុក​ពេញទំហឹង ​បណ្តាលអោយ​ស្លាប់​ភ្លាម​មួយ​រំពេច

ទា​ហ៊ាន៩១១ម្នាក់​ជិះ​ម៉ូតូ​Zoomer.X ត្រូវ​រថយន្ត​CRV បុក​ពេញទំហឹង ​បណ្តាលអោយ​ស្លាប់​ភ្លាម​មួយ​រំពេច

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ព័ត៌មានជាតិ, សង្គម 6 months មុន , Monday, ទី​ 5th June ,ឆ្នាំ 2017 329 view

ភ្នំពេញ៖ បុរស​ម្នាក់​ដែល​តាម​ការបញ្ជាក់​ពី​ស្គាល់​ធ្វើការ​ជាមួយគ្នា​ថា ជា​ទា​ហ៊ាន​ក​ម្ម៉​ង់​ដូរ​ឆ័​ត្រ​យោង៩១១ អង្គភាព មុជទឹក ហៅថា​ឆ្លាម​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​CRV បើក​បុក​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​បណ្តាលអោយ​បោក​ក្បាល​បាក់ក​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ ហើយ​រថយន្ត​បង្ក​របើក​រត់​តែ​ក្រោយ​កើតហេតុ១ម៉ោង​រថយន្ត​ត្រូវ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ឃាត់​បាន​ទាំង​អ្នកបើក​និង​រថយន្ត។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​នៅវេលា​ម៉ោង២១និង១០នាទី​យប់​ថ្ងៃទី ០៤ មិថុនា ២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ៤ មុខ​ក្លោងទ្វារវត្ត​អរុណ​វ​ត្តី ស្ថិតក្នុង​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​ខាងលើ​មើល​តាម​អត្តសញ្ញាណ​ប័​ណ្ឌ​ឈ្មោះ ញ៉ឹម ចំរើន អាយុ២៧ឆ្នាំ មុខរបរ​យោធា ស្នាក់នៅ​ក្នុង​កងពល៩១១ មាន​ស្រុកកំណើត ភូមិ​អូរ​ស្លាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក Zoomer.X ពណ៍​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GG-0499 ។

​បើតាម​សាក្សី​ឃើញ​ហេតុការណ៍ បាន​ឲ​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ករ​ម៉ាក CRV ពណ៍​សំបក​ឪឡឹក​មិន​ចាំ​ស្លាក​លេខ បើក​តាម​បណ្តោយ​ផ្លូវជាតិ៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ល្បឿន​មួយ​យ៉ាង​លឿន ចំណែក​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក Zoomer .Xខាងលើ​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​ពី​កើ​តទៅ​លិច​ជិះ​កណ្តាល​ថ្នល់ បាន​បុក​ជាមួយ​រថយន្ត​ចំ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ប៊ើ​ង​ជនរងគ្រោះ​និង​ម៉ូតូ​ថយក្រោយ​ជាង១០ម៉ែត្រ​បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​មួយ​រំពេច រីឯ​ម៉ូតូ​ខូចខាត​មួយ​កំណាត់​មុខ។

បើតាម​សាក្សី​ឃើញ​ហេតុការណ៍ បាន​ឲ​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ករ​ម៉ាក CRV ពណ៍​សំបក​ឪឡឹក​មិន​ចាំ​ស្លាក​លេខ បើក​តាម​បណ្តោយ​ផ្លូវជាតិ៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ល្បឿន​មួយ​យ៉ាង​លឿន ចំណែក​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក Zoomer .Xខាងលើ​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​ពី​កើ​តទៅ​លិច​ជិះ​កណ្តាល​ថ្នល់ បាន​បុក​ជាមួយ​រថយន្ត​ចំ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ប៊ើ​ង​ជនរងគ្រោះ​និង​ម៉ូតូ​ថយក្រោយ​ជាង១០ម៉ែត្រ​បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​មួយ​រំពេច រីឯ​ម៉ូតូ​ខូចខាត​មួយ​កំណាត់​មុខ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូល​ដ្ធា​ន​និង​អ្នក​រួមការ​ងារ​នៅ​បន្ទាយ​ជាមួយគ្នា​បាន​ទៅដល់​កន្លែងកើតហេតុ។ក្រោយមក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​ទៅ​វាស់វែង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ដោយ​ខាង​បន្ទាយ​ទាមទារ​យក​សព​ទៅ​រក្សាទុក​នៅ​បន្ទាយ​សិន ដោយឡែក​ម៉ូតូ​ខាង​បន្ទាយ៩១១(អ្នក​រួម​ការងារ)បាន​សុំ​ម៉ូតូ​យកទៅ​ទៀត​តែ​វា​ខុស​និង​ការងារ​របស់​កងកំលាំង ព្រោះ​សមត្ថកិច្ច​ត្រូវបាន​យក​ម៉ូតូ​ទៅ​រក្សាទុក​រងចាំ​យក​ឯកសារ​គ្រប់គ្រាន់​ពាក់ព័ន្ធ​និង​ម៉ូតូ​ទើប​ប្រគល់អោយ​វិញ តែ​បែរ​ជាង​ខាង​ទា​ហ៊ាន​ស្តីបន្ទោស​អោយ​ប៉ូលីស​ថា​មិនចេះ​ធ្វើការ​ទេ​អី ។

លុះ​ក្រោយ​កើតហេតុ​ជាង១ម៉ោង​ទើប​មាន​សេចក្តីរាយការណ៍​មក​ថា​រថយន្ត​បង្ក​និង​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​អង្គស្នួល​ឃាត់​បាន​ទើប​ទាក់​ទៅខាង​ទា​ហ៊ាន​ដឹក​ម៉ូតូ​មក​វាស់វែង​ម្តងទៀត​នៅ​កន្លែងកើតហេតុ និង​យក​រថយន្ត​បង្ក​ពី​ស្រុក​អង្គស្នួល​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ការិយាល័យ​ចរាចរណ៍​ក្រុង ដើម្បី​រក្សាទុក​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕ ដោយ ៖ ភ្នំព្រឹក

ផ្តល់សិទិ្ធដោយ៖ VD7NEW7.COM

329 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!