Home > គ្រោះថ្នាក់​ចរាចរណ៍​ ដំណឹងផ្សេងៗ ព័ត៌មានជាតិ សង្គម > ជួយស៊ែររកសាច់ញាតិគាត់ផងបងប្អូន ! ពុទ្ធោអាណិតណាស់ជីវិតមិនទៀងមែន បុរសម្នាក់ត្រូវរថយន្ដបុកស្លាប់ខណៈដើរឆ្លងថ្នល់

ជួយស៊ែររកសាច់ញាតិគាត់ផងបងប្អូន ! ពុទ្ធោអាណិតណាស់ជីវិតមិនទៀងមែន បុរសម្នាក់ត្រូវរថយន្ដបុកស្លាប់ខណៈដើរឆ្លងថ្នល់

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, សង្គម 2 months មុន , Monday, ទី​ 5th June ,ឆ្នាំ 2017 108 view

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវរថយន្តបើកបុកទាំងកំរោលបណ្តាលអោយស្លាប់ភ្លាមៗខណៈពេលកំពុងដើរឆ្លងថ្នល់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១.៥០នាទីយប់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ០៤ ចន្លោះគីឡម៉ែត្រ២៣.២៤ចំណុចភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

​សាកសពនៅមិនទាន់ស្គាក់អត្តសញ្ញណទេ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ សំបុរខ្មៅ សក់រួញ ចំណែករថយន្តបង្កម៉ាក តូយូតា LUCIDA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2G-6693 អ្នកបើកបរ ឈ្មោះ ឈួន ឧត្ដម ភេទ ប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិ ចំការដូង សង្កាត់ច្បាម ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

​តាមការអោយដឹងពីជនបង្កបានអោយដឹងថា មុនពេលកើតហេតុ រូបគេបានបើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត (កំពង់សោមទៅភ្នំពេញ)លុះដល់ចំណុចកើតហេតុខាងលើរថយន្ត ដោយសារផ្លូវមានសភាពងងឹតពេក មើលមិនឃើញ ទើបបណ្តាលអោយបុកមនុស្ស ស្លាប់តែម្តងទៅ ។ ភ្លាមៗនោះរូបគេមិនបានឈប់ទេគឺបានព្យាយាមបើករត់រហូតដល់សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យទើបសម្ថកិច្ច ឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់រថយន្តនិងអ្នកបើកទុកដើម្បីសួរនាំ ចំណេកសាកសពកំពុងស្រាវជ្រាវរកសាច់ញាត្តិ ៕
រក្សាសិទ្ធិដោយ៖ Khmernews

108 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

បញ្ចេញមតិ

error: Content is protected !!