Home > ចំណេះដឹង ប្រវត្តសាស្រ្ត > ជួយស៊ែរអោយកូនខ្មែរដឹងផង ! ល្ខោនខោលខ្មែរមានដើមកំណើតតាំងពីស.វទី៩មុនប្រទេសសៀមកើតទៀត

ជួយស៊ែរអោយកូនខ្មែរដឹងផង ! ល្ខោនខោលខ្មែរមានដើមកំណើតតាំងពីស.វទី៩មុនប្រទេសសៀមកើតទៀតទំព៍រដើម

ប្រភទ : ចំណេះដឹង, ប្រវត្តសាស្រ្ត 6 months មុន , Monday, ទី​ 5th June ,ឆ្នាំ 2017 292 view

ល្ខោនខោលខ្មែរមានកំណើតតាំងស.វទី៩មុនប្រទេសសៀមកើត ចំពោះសៀមបានទទួលឥទ្ធិពលវប្បធម៌ពីខ្មែរយ៉ាងសម្បើមជាអាទិ៍”ល្ខោនkhon”នេះ ក៏ទទួលឥទ្ធិពលពីខ្មែរស្ទើរតែទាំងអស់ដែរ តែថៃគាត់មានការនិយមចូលចិត្តខុសពីខ្មែរ គាត់ក៏ច្នៃល្ខោនkhonថៃឱ្យខុសពីខ្មែរខ្លះដូចជា៖
-ល្ខោនខោលខ្មែរសម្តែងដោយមនុស្សប្រុសទាំងអស់ ឯkhonថៃសម្តែងដោយប្រុសផងស្រីផង
-តួអង្គព្រះរាមព្រះលក្ខណ៍ខ្មែរពាក់របាំងមុខ ឯkhonថៃតួអង្គព្រះរាមព្រះលក្ខណ៍ឥតពាក់របាំងមុខទេ
-ក្បាច់តួអង្គល្ខោនខោលខ្មែរមានសភាពមួយៗស្រគត់ស្រគុំ ហើយឈររឹងមាំ ដែលខុសពីkhonថៃមានសភាពរហ័សៗ
-សាច់ភ្លេង និងការពោលនៃល្ខោនទាំង២នេះក៏ខុសគ្នា
ទាំងសាច់រឿងនៃkhonខ្លះក៏បានកែខុសពីរាមកេរ្តិ៍ខ្មែរទៀតផង ការកែនេះធ្វើតាមទំនោរ រសនិយមសិល្បៈនៃជនជាតិថៃ។
ចំពោះអត្ថតម្លៃសិល្បៈទៀតក៏ពុំដូចគ្នាដែរគឺ៖
ល្ខោនខោលខ្មែរជាទម្រង់សិល្បៈសក្ការៈកំរិតខ្ពស់ មិនសម្រាប់គ្រាន់តែមើលលម្អភ្នែកទេ ហើយរក្សាភាពរឹងមាំ ទន់ភ្លន់ ស្រគត់ស្រគំ មួយៗ។
ឯល្ខោនkhonថៃ ជាទម្រង់សិល្បៈសក្ការៈមួយបែបដែរ តែច្រើនគ្រាន់តែមើលសម្រាប់លម្អភ្នែកច្រើនជាង ហើយសម្បូរដោយភាពឆើតឆាយ ហៅអ្វីដែលថាបែបអស្ចារ្យនោះឯង។
ចឹងហើយឃើញថាល្ខោនខោលខ្មែរ និងល្ខោនkhonថៃសុទ្ធតែមានតម្លៃ តម្លៃខុសៗគ្នា ។
ល្ខោនខោលខ្មែរសំខាន់សម្រាប់ខ្មែរណាស់ ល្ខោនkhonថៃក៏សំខាន់សម្រាប់ថៃណាស់ដែរ ចំពោះជនជាតិទាំង២សុទ្ធតែស្រលាញ់របស់រៀងៗខ្លួន។

​ជារឿងល្អដែលល្ខោនខោលខ្មែរនឹងបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តែបើយើងត្រលប់មកមើលល្ខោនស្រមោលស្បែកធំចុះបញ្ចីជាបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ២០០៥ តែដំណើរជីវិតល្ខោនស្រមោលស្បែកធំ និងសិល្បករល្ខោនស្រមោលស្បែកធំរស់ដោយវេទនា និងស្ទើរបាត់បង់ ដូចករណីសមាគមសិល្បៈសុវណ្ណភូមិជាដើម។ តើពេលដែលល្ខោនខោលចុះបញ្ចីជាបេតិកភណ្ឌពិភពលោក អាចប្តូរដំណើរជីវិតសិល្បៈមួយនេះឱ្យល្អបានទេ? ឬក៏បន្ទាប់ពីល្ខោនខោលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ ជីវិតសិល្បករ អតីសិល្បករល្ខោនខោល នៅតែរស់ក្នុងភាពលំបាកវេទនា និងគ្មានការអភិវឌ្ឍចំពោះទម្រង់សិល្បៈមួយនេះដដែលឬ?
ចុះបើល្ខោនkhonថៃមិនបានចូលជាបេតិកភណ្ឌពិភពលោក តើវាមានប្រយោជន៍អាចជួយតម្កើនល្ខោនខោលខ្មែរឱ្យកាន់តែល្អបានដែរឬទេ?
ហេតុអ្វីខ្មែរមិនធ្វើការចុះបញ្ចីបេតិកភណ្ឌពិភពលោកចំពោះល្ខោនខោលខ្មែរឱ្យបានមុនថៃទៅ?
ចុះបើមានទាំង២មិនល្អទេឬ?ព្រោះជាតិសាសន៍នីមួយៗស្រលាញ់របស់ខ្លួនរៀងៗខ្លួន។
ស្របពេលដែលថៃបញ្ចួលល្ខោនkhonជាបេតិកភណ្ឌពិភពលោក ប្រជាជនថៃដ៏ច្រើនមានចំណេះដឹងផ្នែកសិល្បៈជាតិគេខ្ពស់។
ស្របពេលខ្មែរតវ៉ាមិនឱ្យថៃបញ្ចូលkhonថៃជាបេតិកភណ្ឌពិភពលោក ប្រជាជនខ្មែរដ៏ច្រើនស្ទើរតែពុំស្គាល់លក្ខណៈល្ខោនខោលខ្មែរផង ។តើយើងគួរចំណាយពេលជេរថៃថាជាចោវប្បធម៌ ឬគួរតែចំណាយពេលសិក្សាពីសិល្បៈវប្បធម៌ជាតិខ្លួន?
និងរឿងច្រើនទៀតដែលសំខាន់ផងដែរដូចជាការជិតបិទទ្វារនៃសមាគមន៍សិល្បៈសុវណ្ណភូមិ ហេតុអ្វីមិនសម្បូរអ្នកជួយ?

………
កុំធ្វើអ្វីគ្រាន់តែដើម្បីតែចាញ់ឈ្នះ។ ជួនកាលធ្វើឱ្យអ្នកឆ្កួតក្នុងឆាកល្ខោននៃល្ខោន -_-។
……..
សុំមួយមួយទៀត គួរកុំប្រើពាក្យ”ចោរ” ពាក្យ”លួច”ចំពោះសិល្បៈវប្បធម៌ អត់ពីរោះស្តាប់ទេ ហើយនាំតែការថ្នាក់ថ្នាំងរវាងជាតិទាំង២ ។
ក្នុងសិល្បៈវប្បធម៌តែងមានការ”ទទួលឥទ្ធិពល”វប្បធម៌ទៅវិញទៅមក ហើយពុំមានអ្នកណាជាចោរឡើយ ដូចជាខ្មែរក៏ធ្លាប់ទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌាបុរាណដែរ ហើយខ្មែរច្នៃបែបរសនិយមខ្មែរ។
………
នរេន្ទ្រ សូរ្យ
ដោយក្តីគោរព

 

292 view

កំណត់ហេតុថ្មីៗ ចំណេះដឹង

បញ្ចេញមតិ

error: Content is protected !!