Home > គ្រោះថ្នាក់​ចរាចរណ៍​ ព័ត៌មានជាតិ សង្គម អំពើហិង្សា > រឿង​ប៉ុណ្ណឹង​សោះ​…ចាំបាច់​ប្រើ​អំពើ​ហិង្សា​…!

រឿង​ប៉ុណ្ណឹង​សោះ​…ចាំបាច់​ប្រើ​អំពើ​ហិង្សា​…!

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ព័ត៌មានជាតិ, សង្គម, អំពើហិង្សា 4 months មុន , Monday, ទី​ 5th June ,ឆ្នាំ 2017 186 view

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត RAV4 មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹង ហើយ​បើក​ទៅ​កៀរ​រថយន្ត Highlander បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង​ចុះ​ទៅ​វាយ​ប្រតាយប្រតប់​គ្នា​ពេញ​ដងផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី យប់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៨២ ខាង​មុខ​សាលា​ខេ​អេ​លី​ត ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​Highlander ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ (2AJ-0035) បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ជា​គ្រួសារ​ពីរ​បី​នាក់​ទៀត ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង បើក​មក​ពីក្រោយ​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-១៨៧០ បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​បើក​មក​កាត់​ពីមុខ​រថយន្ត Highlander ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត RAV4 បាន​ចុះ​ពីលើ​រថយន្ត​ដើរទៅ​សួរ ស្រាប់តែ​អ្នក​បើករថយន្ត Highlander ស្ទុះ​ទៅ​វាយ​បណ្តាល​អោយ​បែក​ចិញ្ចើម​ខាងស្តាំ ។

​បើ​តាម​សម្តី​ពី​បុរស​ដែល​ជា​អ្នក​បើករថយន្ត Highlander បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បើកបរ​រថយន្ត​ខាងលើ​ទើបតែ​ចេញ​មក​ពី​ញ៉ាំ​អី​នៅ​ម្តុំ​ទួល​គោក បំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ចំការ​ដូង បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ទិស​ដៅ​ពី​កើត ទៅ​លិច លុះ​មក​ដល់​ចំណុច​ផ្លូវកែង នឹង​ផ្លូវ​២៥៣ ស្រាប់តែ​មាន​រថយន្ត RAV4 បើក​ស្រប​ទិស​គ្នា​បាន​បើក​ជែង​ខាងឆ្វេង​បណ្តាល​ឲ្យ​កៀរ​រថយន្ត​រង​ការ​ខូចខាត​បន្តិចបន្តួច ហើយ​រថយន្ត RAV4 បើក​ទៅ​មុខ​បន្ត​ទៀត​គាត់​ក៏​បើករថយន្ត​ដេញ​តាម​ពីក្រោយ និង​បាន​ចុច​ស៊ី​ផ្លេ ដាក់​រហូត​ដល់​ចំណុច​កើតហេតុ​រថយន្ត RAV4 នោះ​ក៏​បើក​ទៅ​កាត់​ពីមុខ​បណ្តាល​ឲ្យ​រថយន្ត​គាត់​បុក​ម្តងទៀត ស្រាប់តែ​អ្នកបើកបរ​រថយន្ត RAV4 បើកទ្វារ​រថយន្ត​ចុះ​ដើរ​សំដៅ​ទៅ​រក​គាត់ ដោយ​គាត់​ខ្លាច​បុរស​រូប​នោះ​មាន​កាំភ្លើង​ក៏​វាយ​ដើម្បី​ការពារ​ខ្លួន​តែម​ង្ត​ទៅ ។

​បើ​តាម​សម្តី​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​ពី​បុរស​ដែល​ជា​អ្នក​បើករថយន្ត RAV4 បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បើកបរ​រថយន្ត​ខាងលើ​ទើបតែ​ចេញ​មក​ពី​វាយ​សី នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ លុះ​មក​ដល់​ចំណុច​ក្បែរ​នឹង​ស្តុ​ប​ទេព​ផ​ន ស្រាប់តែ​រថយន្ត Highlander បើក​មក​ជែង​ខាងស្តាំ​បណ្តាល​ឲ្យ​កៀរ​រថយន្ត​របស់​គាត់ រង​ការ​ខូចខាត ហើយ​រថយន្ត​នោះ​ព្យាយាម​បើក​ទៅ​មុខ រួច​គាត់​ក៏​បើក​ដេញ​តាម នឹង​ទៅ​កាត់​ពីមុខ​ដើម្បី​ឲ្យ​ដោះស្រាយ​គ្នា ខណៈ​ពេល​ដែល​គាត់​ដើរទៅ​រក​សួរនាំ​ស្រាប់តែ​ត្រូវ​អ្នកបើកបរ​រថយន្ត Highlander វាយ​តែម​ង្ត ៕ ដោយ​៖ (ភ្នំ​ព្រឹក​)

ផ្តល់សិទិ្ធដោយ៖ VD7NEW7.COM

 

186 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

បញ្ចេញមតិ

error: Content is protected !!