Home > គ្រោះថ្នាក់​ចរាចរណ៍​ ព័ត៌មានជាតិ សង្គម > រន្ធត់ណាស់ ! រថយន្ដISUZUដឹក​ដី​ពន្លះម៉ូតូ ​Viva ស្លាប់​ម្នាក់ភ្លាមៗនៅនឹងកន្លែង

រន្ធត់ណាស់ ! រថយន្ដISUZUដឹក​ដី​ពន្លះម៉ូតូ ​Viva ស្លាប់​ម្នាក់ភ្លាមៗនៅនឹងកន្លែង

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ព័ត៌មានជាតិ, សង្គម 2 months មុន , Monday, ទី​ 5th June ,ឆ្នាំ 2017 190 view

​ខេត្តបាត់ដំបង ៖ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥ Isuzuដឹក​ដី១គ្រឿង​បាន​ពន្លះ​ម៉ូតូ​viva ១គ្រឿង​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ​យ៉ាង​រន្ធត់​ជាទីបំផុត ។

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មាន​រថយន្ត​ដឹក​ដី១គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​យ៉ាង​រន្ធត់​នៅវេលា​ម៉ោង១០.៣០ នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ត្រង់ចំណុច​ផ្លូវបំបែក​ចូលទៅ​តាំង​ណាំ​សែរ ស្ថិតក្នុង​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង/ ខេត្តបាត់ដំបង ។

​សមត្ថកិច្ច​មូលដ្ឋាន​បានដឹងថា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្កដោយ​រថយន្ត១ គ្រឿង ម៉ាក ISUZU ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A-1118 អ្នកបើកបរ មានឈ្មោះ ធឿ​ត សម័យ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ បើកបរ​ឡាន មាន​ទីលំនៅ​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង/ ខេត្តបាត់ដំបង​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​ពី​ត្បួ​ង​ទៅ​ជើង​រហូតដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ចង្កូត​បុក​នឹង​ម៉ូតូ១ គ្រឿង ម៉ាកវីវ៉ា សូ​ហ្គុ​ន ពណ៌​ទឹកប៊ិច ស៊េរី​ឆ្នាំ ២០០៤ គ្មាន​ស្លាក​លេខ អ្នកបើកបរ មិន​ស្គាល់​សាវតា បាន​ស្លាប់។

​ជនបង្ក​ដែលជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ខាងលើ ត្រូវបាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានធ្វើការ​ឃាត់ខ្លួនភ្លាមៗនៅ​កន្លែងកើតហេតុ​និង​ត្រូវបាន​កម្លាំង​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​នគរបាល​ខេត្ត​នាំទៅ​ធ្វើការ​សាកសួរ​និង​រៀបចំ​សំណ​ឯកសា​ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅពេល​ក្រោយ​ជា​បន្តរ ៕ ដោយ-ឥទ្ធិពល

ផ្តល់សិទិ្ធដោយ៖ VD7NEW7.COM

 

190 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

បញ្ចេញមតិ

error: Content is protected !!