Home > ព័ត៌មានជាតិ សង្គម > ជីវិត​កម្មករ​រោងចក្រ​ កម្សត់​ម្ល៉េះ​ពេល​មេឃភ្លៀង ​និងពេលមេឃ​ក្ដៅ​…

ជីវិត​កម្មករ​រោងចក្រ​ កម្សត់​ម្ល៉េះ​ពេល​មេឃភ្លៀង ​និងពេលមេឃ​ក្ដៅ​…

ប្រភទ : ព័ត៌មានជាតិ, សង្គម 8 months មុន , Tuesday, ទី​ 6th June ,ឆ្នាំ 2017 181 view

ខេត្តស្វាយរៀង៖ រយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើគ្រប់ទីកន្លែងគេសង្កេតឃើញមានរថយន្តដឹកកម្មករកម្មការិនីរោងចក្រដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ១ពីក្រុងបាវិតទៅលំនៅដ្ឋាន នានានោះ អ្វីដែលគួរឲ្យកត់សម្គាលនោះគឺរថយន្តដឹកកម្មករកម្មការិនីគ្មានដាក់ដំបូងដែលធ្វើអោយអ្នកជិះពីក្រោយ ភ្លៀងទទឹកជោគជាំ ញ័រញាក់ដូចកង្កែបប្រឡាក់អំបឹល។

​បើតាមសំដីបងស្រីជាកម្មរម្នាក់បានឲ្យដឹងថា នៅពេលមានភ្លៀងធ្លាក់មកគឺត្រូវទទឹកជោគខ្លួននិងមានអ្នកកើតជង្ងឺគ្រុនក្តៅផ្តាសាយនិងជង្ងឺផ្សេងៗទៀតផងដែរ តែនៅរដូវប្រាំងវិញដីហុយពេញក្បាលដល់ចុងជើង ហើយកន្លងមកគេឃើញតែសមត្ថកិច្ចចុះផ្សាព្វផ្សាយអំពីច្បាប់ចរាចរណ៍នៅតាមតំបន់សេដ្ឋកិច្ចមួយចំនួនដែរ។

​ដើម្បីឲ្យអ្នកបើបបររយន្តគោរពច្បាប់ និងធ្វើដំបូល ការពាភ្លៀងនិងកំដៅថ្ងៃ តែការណែនាំ​របស់សមត្ថកិច្ច​ដូចជាគ្មាន​ប្រសិទ្ធ​ភាពទាល់តែសោះ ពាក់ព័ន្ធករណីខាងលើនោះដែរលោក សំ សាវុធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តស្វាយរៀងបានប្រាប់ក្រុមអ្នកសាព័ត៌មានយើងឲ្យដឹងថា៖កន្លងខាងមន្ទីរធ្លាប់ធ្វើការណែនាំផងដែរក៏ប៉ុន្តែបញ្ហានេះលើក្រុមអ្នកបើកបររថយន្តត្រូវគិតពីជីវិតខ្លួនឯង និងជីវិតអ្នកដ៏ដៃដែលកំពុងរួមដំណើរជាមួយ ។

​លោក សំ សាវុធ បានបន្តថា៖ម្យ៉ាងវិញទៀតរថយន្តយកមកដឹកនោះជាប្រភេទរថយន្តដឹកទំនិញមិនជារថយន្តសម្រាប់អ្នកដំណើរឬប្រភេទទេសចរណ៍​នោះទេ ហើយលោកគ្មានសិទ្ធិចុះទៅណែនាំដល់តំបន់សេដ្ឋកិច្ចនោះដែរ។ ហើយនាពេលកន្លងទៅនេះខាងមន្ទីរធ្លាប់ណែនាំឲ្យមានដាក់កៅអីទទឹងជាជួរសម្រាប់ឲ្យអង្គុយដែរអ្នកបើកបររថយន្តគាត់ហាក់ដូចមិនអនុវត្តន៍តាម។

​ប្រជាពលរដ្ឋ​​ក៏ដូចជាអ្នកជិះរថយន្ត សំណូម​ពរអោយអាជ្ញាធរនិងស្ថាប័នដែលមានការពាក់ព័ន្ធសូមជួយធ្វើយ៉ាងណាឲ្យក្រុមអ្នកបើកបររថយន្តដឹកកម្មករកម្មការិនីរោងចក្រធ្វើដំបូលផងព្រោះអីពេលធ្វើដំណើរបើមានភ្លៀងនោះច្បាស់ជាញាក់ដូចកូនសត្វហើយ៕ ដោយ៖(សោមសុនឌីណេ ស្វាយរៀង)

ផ្តល់សិទិ្ធដោយ៖ VD7NEW7.COM

181 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!