Home > ដំណឹងផ្សេងៗ ព័ត៌មានជាតិ សង្គម > ចូលរួមរំលែកទុក្ខផង ! លោក​ចៅសង្កាត់​ក្រុង​បាន​លុងទទួលមរណៈភាព​ កាលពីថ្ងៃ​ទី​០៤ ខែមិថុនា

ចូលរួមរំលែកទុក្ខផង ! លោក​ចៅសង្កាត់​ក្រុង​បាន​លុងទទួលមរណៈភាព​ កាលពីថ្ងៃ​ទី​០៤ ខែមិថុនា

ប្រភទ : ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, សង្គម 6 months មុន , Tuesday, ទី​ 6th June ,ឆ្នាំ 2017 401 view

ខេត្តរតនគិរី​៖ លោក​ចៅសង្កាត់​ឡា​បាន​សៀ​ក ញាណតៃ​ស៊ី ក្រុង​បាន​លុង បាន​ទទួលមរណៈភាព​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ ២០១៧ វេលា​ម៉ោង​៧​យប់​។

​តាម​ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ទទួលមរណៈភាព​គឺ​គាត់​បាន​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ជា​ធម្មតា​ក្រោយ​ពី​បោះ​ឆ្នោត​ហើយគាត់​ក៏​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ អង្គុយ​តាមដាន​លទ្ធផល​ឆ្នោត ស្រាប់តែ គាត់​មាន​អាកា​រៈ​ថប់ដង្ហើម ហើយ​ក្អួត​មក​ចេញ​ឈាម សាច់ញាតិ​ក៏​បាន​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយ​មានការ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​យ៉ាង​ខ្លាំង ក្រោយមក​គាត់​ក៏​ទទួលមរណៈភាព​ក្នុង​មន្ទីរពេទ្យ​តែ​ម្ដង ដោយ​ជំងឺ​ទឹម​នោម​ផ្អែម​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។

ប្រវត្តិនិង​ស្នាដៃរបស់​លោក ញាណ តៃ​ស៊ី ជា​ចៅសង្កាត់​ឡា​បាន​សៀ​កមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ឆ្នោត​ចំនួន​៣ អាណត្តិ​មក​ហើយ​(២០០៦-២០១៧) តែ​សម្រាប់​អាណត្តិ​នេះ ដោយសារ​មាន​វ័យ​ចំណាស់​(​អាយុ​៧៤​ឆ្នាំ​) និង​មាន​ជំងឺ​ប្រចាំ​កាយ​ផង គាត់​បាន​សុំ​ឈប់​ឈរឈ្មោះ​ជា​ចៅសង្កាត់​តទៅ​ទៀត​។

​កាល​នៅ​រស់ លោក ញាណ តៃ​ស៊ី ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​ដ៏​ល្អ​មួយ​រូប​ដែល​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់ ដោយ​ក្រោយ​ឆ្នាំ​១៩៧៩ លោក​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៅ​ភ្នំពេញ​។

​លុះ​នៅ​ឆ្នាំ​១៩៨៣ លោក​ត្រូវ​បាន​ថ្នាក់លើ​ចាត់តាំង​ឲ្យ​ទៅ​ជួយ​ក្រុមការងារ​ធ្វើការ​អភិវឌ្ឍន៍​ខេត្តរតនគិរី ដោយ​កាន់​តួនាទី​ជា​ប្រធាន​មន្ទីរ​ឧ​ស្សហកម្ម​ខេត្ត និង​ជា​បន្តបន្ទាប់​ទទួល​តំណែង​ជា​ប្រធាន​មន្ទីរ​ទីរួមខេត្ត ទទួល​តំណែង​ជា​អភិបាលរង ជា​អភិបាលស្រុក​បាន​លុង រហូត​ដល់​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០២​។

​ក្រោយ​ចូល​និវត្តន៍ លោក​បាន​ជាប់​ជា​សមាជិក ក្រុមប្រឹក្សា​ឃុំ​ឡា​បាន​សៀ​ក រហូត​ដល់​ឆ្នាំ​២០០៦ ទើប​លោក​ឈរឈ្មោះ​បោះ​ឆ្នោត ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ហើយ​ជាប់​ជា​ចៅសង្កាត់​ឡា​បាន​សៀ​ក ចំនួន​៣​អាណត្តិ ពី​ឆ្នាំ​២០០៦​ដល់​២០១៧ លោក​ក៏​សម្រេច​ផ្អាក​ឈរឈ្មោះ​តទៅ​ទៀត​ដោយសារ​វ័យ​ជរា និង​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ​។

បច្ចុប្បន្ន សព​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​ទុក ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក នៅ​ក្រុង​បាន​លុង​ បើ​តាម​ព័ត៌មាន​ពី​ប្រពន្ធ​កូន​នៃ​សព​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥​នេះ​ថា សព​លោក ញាណ តៃ​ស៊ី ត្រូវ​ហែរ​ចេញពី​ខេត្តរតនគិរី​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​ព្រឹក ទៅ​បូជាសព​នៅ​ស្រុក​កំណើត​ឯ​ខេត្តកំពង់ចាម​៕ ដោយ៖(ភួង ផុន le.05.06.2017)

ផ្តល់សិទិ្ធដោយ៖ VD7NEW7.COM

401 view

កំណត់ហេតុថ្មីៗ ដំណឹងផ្សេងៗ

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!