Home > គ្រោះថ្នាក់​ចរាចរណ៍​ ព័ត៌មានជាតិ សង្គម > បុរស​ម្នាក់​ស្លាប់ និង​កុមារី​ម្នាក់​រងរបួស​ធ្ងន់ ពេល​ត្រូវ​រថយន្ត​ដឹក​ដី​បើក​បុក

បុរស​ម្នាក់​ស្លាប់ និង​កុមារី​ម្នាក់​រងរបួស​ធ្ងន់ ពេល​ត្រូវ​រថយន្ត​ដឹក​ដី​បើក​បុក

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ព័ត៌មានជាតិ, សង្គម 6 months មុន , Tuesday, ទី​ 6th June ,ឆ្នាំ 2017 430 view

កំពង់ឆ្នាំង ៖ រថយន្ត​ដឹក​ដី​បើក​លឿន​បុក​កុមារី​រង​បួស​ធ្ងន់ ហើយ​ជ្រុល​ចង្កូត​ទៅបុក​បុរស​ម្នាក់​កំពុង​ជិះ​កង់​ស្លាប់ភ្លាមៗកាលពី​វេលា​ម៉ោង១១និង១៥នាទី​ថ្ងៃត្រង់​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នៅ​ចំណុច​មុខផ្ទះ​របស់​ឈ្មោះ មាស ជឿន ស្ថិតក្នុង​ភូមិ​ទ័ព​បោះ ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

អាជ្ញាធរ​មូលដ្ឋាន​បានអោយដឹងថា៖បុរស​ដែល​រងគ្រោះ​ដល់​ស្លាប់​ឈ្មោះ ឃីម ណាត អាយុ៤៧ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​កុមារី​រងរបួស​ធ្ងន់​ឈ្មោះ វៀន ម៉ា​ឡែ​ន អាយុ០៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​តៃកុង​រថយន្ត​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ហើយ​គឺ​ឈ្មោះ ជេ​ត ។

ប្រភព​ដដែល​បាន​អោយដឹងទៀតថា៖ដំបូង​ប្រជាពលរដ្ឋ​នៅ​កន្លែង​នោះ​បានឃើញ​រថយន្ត​បង្កហេតុ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​កន្លែងកើតហេតុ​ក៏បាន​បុក​កុមារី​ម្នាក់​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាលអោយ​រងរបួស​ធ្ងន់ ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​បុរស​ម្នាក់​ដែល​កំពុង​ជិះ​កង់ បណ្តាលអោយ​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ។ក្រោយពេល​កើតហេតុ​តៃកុង​រថយន្ត​បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់។ចំណែក​កុមារី​រងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​អ​ង្អែ​ក​ស្រុក​នឹង​សាកសព​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើតាម​ប្រពៃណី។

បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ស្រុក​សាម​គ្គឺ​មានជ័យ​កំពុង​តាម​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ដឹក​ដី ដែល​បាន​រត់គេចខ្លួន​បាត់ស្រមោល​នោះ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ៕ ដោយ រី ភា​រិ​ទ្ធិ

ផ្តល់សិទិ្ធដោយ៖ VD7NEW7.COM

430 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!