Home > ព័ត៌មានជាតិ សង្គម > មន្ត្រី​យោធា​បាញ់១គ្រាប់ បញ្ឈប់​សកម្មភាព​ក្រុមអ្នកលេង​ពេល​រាត្រី

មន្ត្រី​យោធា​បាញ់១គ្រាប់ បញ្ឈប់​សកម្មភាព​ក្រុមអ្នកលេង​ពេល​រាត្រី

ប្រភទ : ព័ត៌មានជាតិ, សង្គម 4 months មុន , Tuesday, ទី​ 6th June ,ឆ្នាំ 2017 443 view

ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ​មួយ​ហ្វូង​ប្រមាណ៣០ម៉ូតូ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ដេញ កាប់​ទៅលើ​យុវជន២នាក់ ដែល​ទើប​ចេញ​មកពី​កោះ​ពេជ្រ​ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ តែ​មិនទាន់បាន​កាប់​ផង ស្រាប់​តែមាន​មន្ត្រី​យោធា​ប្រុស​ស្រី៣នាក់​ជិះ​រថយន្ត​ស៊េរី​ទំ​ទើប​មួយគ្រឿង ដក​កាំភ្លើងខ្លី​បាញ់១គ្រាប់ ដើម្បី​បំបែកហ្វូង​ក្រុមក្មេងស្ទាវ​ទាំងនោះ បណ្តាល​ឲ្យ​យុវជន២នាក់​នោះ​ភ័យ​ជិះ​រត់ ក៏បាន​ជ្រុល​ចង្កូត​បុក​ជញ្ជាំង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ ហើយ​បាន​រត់​យករួចខ្លួន​ទាំង២នាក់ ហើយ​ក្នុង​ហេតុការណ៍​នោះដែរ ក៏មាន​ម៉ូតូ​ហុងដា​ឌ្រី​ម២០១៧មួយគ្រឿង​ផ្សេងទៀត​ផ្តួល​ទុកចោល​ដែល​ម្ចាស់​រត់គេចខ្លួន​ផងដែរ។

​ហេតុការណ៍​ភ្ញាក់ផ្អើល​ស្ទើរ​ពេញ​មួយ​ចំហៀង​ក្រុង​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង១យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ២៧១ ទល់មុខ​ធនាគារ អេស៊ីលីដា ដែល​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ២នាក់ ដែល​ត្រូវ​ក្រុមក្មេងស្ទាវ​ទាំងនោះ​ដេញ​កាប់​ឈ្មោះ ជុំ តុលា អាយុ១៧ឆ្នាំ មុខរបរ​អ្នក​លើក​ម្ហូប​ក្នុង​ហាង ស្នាក់នៅ​ភូមិ​អូ​បែកក្អម សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​NEX ស្លាក​លេខ​ភ្នំពេញ​1BZ-1339 រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ម្នាក់​ឈ្មោះ ឈុំ ហៀ​ង អាយុ១៧ឆ្នាំ របរ​ជា​កូន​ជាងមាស ស្នាក់នៅ​ម្តុំ​ផ្សារ​PC សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ រីឯ​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី២០១៧ មួយគ្រឿង ដែល​ស្នា​មកា​ប់យក​ស្លាក​លេខ​ទៅ​បាត់ ហើយ​ម្ចាស់​ម៉ូតូ​មិនដឹងថា ទៅ​ទីណា។ ចំណែក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បើកបរ​ដោយ​ស្ត្រី​ម្នាក់​រួម​ដំណើរ​ជាមួយ​បុរស២នាក់​ទៀត​នៅក្នុង​រថយន្ត​ដែលមាន​ម៉ាក “ធុន​ត្រា” គ្មាន​ស្លាក​លេខ។

​បើតាម​សម្តី​របស់​យុវជន​ឈ្មោះ ជុំ តុលា ដែល​សមត្ថកិច្ច​ចាត់ទុកថា ជា​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​និង​មិត្តភក្តិ​ឈ្មោះ ឈុំ ហៀ​ង បានធ្វើ​ដំណើរ​ជិះ​ម៉ូតូ​ម៉ាក់​NEXខាងលើ​ដើរទៅ​លេង​នៅ​កោះ​ពេជ្រ ហើយក៏​បាន​ជិះ​ត្រឡប់មកផ្ទះ​នៅ​អូ​បែកក្អម តែដោយសារ​យប់​ជ្រៅ​ពេក​មិន​ហ៊ាន​ហៅ​ទ្វារ​ក៏បាន​ត្រឡប់ទៅផ្ទះ​របស់ ឈុំ ហៀ​ង នៅឯ​បឹងទំពុន ដោយបាន​ធ្វើដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក៏​ស្រាប់​តែមាន​ក្រុមស្ទាវ​មួយក្រុម​ប្រមាណ​ជាង២០ទៅ៣០ម៉ូតូ​បាន​ជិះ​ដេញតាម​ខ្លួន​ពីក្រោយ ខ្លួន​ក៏បាន​បន្ថែម​ល្បឿន​ក្នុង​គោលបំណង​គេច​ឲ្យ​ផុតពី​ក្រុម​ទាំងនោះ ក៏​ស្រាប់តែ​ដល់​កើតហេតុ​ខាងលើ គឺមាន​រថយន្ត​ស៊េរី​ទំនើប​នៅ​ពីមុខ បើក​ស្រប​ទិស​គ្នា​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​ឡើងលើ១គ្រាប់​ធ្វើ​ផ្អើល​ដល់​សមត្ថកិច្ច ខ្លួន​ភ័យ​ជិះ​បុក​ជញ្ជាំង​ទ្វារ​ហើយ​រត់​គេចខ្លួនបាត់ ពេល​សមត្ថកិច្ច​មកដល់​ទើប​ចេញ​បង្ហាញមុខ​តែម្តង។

​ចំណែក​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​ឲ្យ​ដឹង​នោះទេ គ្រាន់តែ​បាន​ប្រាប់ថា គាត់​ជាម​ន្ត្រី​យោធា ហើយ​គាត់​បានបញ្ជាក់​បន្ថែមទៀត​ថា មូលហេតុ​ដោយសារ​គាត់​សម្រេចចិត្ត​ដក​កាំភ្លើង​បាញ់​ឡើងលើ​នោះ គឺ ខ្លាចក្រែង​មាន​ករណី​មិនល្អ​មកលើ​ខ្លួន ព្រោះ​ស្ថានភាព​ពេលនោះ មិនដឹងថា ក្រុមក្មេងស្ទាវ​ទាំងនោះ​ដេញតាម​អ្វី ទើប​គាត់​សម្រេចចិត្ត​បាញ់ ដើម្បី​បំបែកហ្វូង​ក្មេងស្ទាវ​ផង​ទាំងនោះ។

​ក្រោយពេល​ផ្ទុះ​សំឡេង​កាំភ្លើង១គ្រាប់ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ឃាត់​រថយន្ត​របស់​មន្ត្រី​យោធា និង​ម៉ូតូ២គ្រឿង នាំទៅ​ប៉ុស្តិ៍នគរបាល​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម៕ ដោយ ភ្នំព្រឹក

ផ្តល់សិទិ្ធដោយ៖ VD7NEW7.COM

443 view

កំណត់ហេតុថ្មីៗ ព័ត៌មានជាតិ

បញ្ចេញមតិ

error: Content is protected !!