Home > ដំណឹងផ្សេងៗ ព័ត៌មានជាតិ សង្គម > ដំណឹងល្អ ! កូនប្រុសស្រីរបស់លោក អ៊ិត សេដ្ឋា ទទួលអាហារូបករណ៍១០០% ពីសាលា ប៊ែលធី រហូតដល់បញ្ចប់ការសិក្សា

ដំណឹងល្អ ! កូនប្រុសស្រីរបស់លោក អ៊ិត សេដ្ឋា ទទួលអាហារូបករណ៍១០០% ពីសាលា ប៊ែលធី រហូតដល់បញ្ចប់ការសិក្សា

ប្រភទ : ដំណឹងផ្សេងៗ, ព័ត៌មានជាតិ, សង្គម 4 months មុន , Tuesday, ទី​ 6th June ,ឆ្នាំ 2017 590 view

​ដោយមើលឃើញពីភាពលំបាករបស់គ្រួសារលោក អ៊ិត សេដ្ឋា ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN ពោលគឺក្រោយពេលដែលលោក អ៊ិត សេដ្ឋា លាចាកលោកទៅ បន្សល់ទុកកូនប្រុសស្រី ៣នាក់ ដែលធ្លាក់លើបន្ទុកជីដូន ចាស់ជរា គ្មានទីពឹង។ ក្នុងនោះដែរកូនប្រុសស្រីរបស់លោក អ៊ិត សេដ្ឋា កំពុងស្ថិតក្នុងវ័យសិក្សាផង ហើយជីដូនរបស់ខ្លួនមិនមានលទ្ធភាព ក្នុងការចិញ្ចឹមផ្គត់ផ្គង់អោយរៀនសូត្រនោះទេ។ ដូច្នេះហើយទើបលោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែល ធី គ្រុបដែលជាកូនប្រុសឯកឧត្តម លី ឆេង អគ្គនាយក ប៊ែល ធី គ្រុប ម្ចាស់សាលាប៊ែលធី អន្តរជាតិ បានប្រកាសនៅលើបណ្ដាញសង្គម Facebook របស់លោកថា ឯកឧត្តម លី ឆេង បានសម្រេចផ្តល់អាហារូបករណ៍ ១០០% ដល់កូនប្រុសស្រី ទាំង៣នាក់ របស់លោក អ៊ិត សេដ្ឋា អោយចូលរៀនថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេស រហូតដល់បញ្ចប់ការសិក្សា ដោយមិនមានការបង់ប្រាក់នោះទេ ៕

590 view

កំណត់ហេតុថ្មីៗ ដំណឹងផ្សេងៗ

បញ្ចេញមតិ

error: Content is protected !!