Home > គ្រោះថ្នាក់​ចរាចរណ៍​ ព័ត៌មានជាតិ សង្គម > ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា បុក​លាន់​សូរដូច​រន្ទះបាញ់ រងរបួស​ធ្ងន់​ស្រាល៣នាក់ នៅ​ស្រុក​ស្វាយទាប

ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា បុក​លាន់​សូរដូច​រន្ទះបាញ់ រងរបួស​ធ្ងន់​ស្រាល៣នាក់ នៅ​ស្រុក​ស្វាយទាប

ប្រភទ : គ្រោះថ្នាក់​ចរាចរណ៍​, ព័ត៌មានជាតិ, សង្គម 2 months មុន , Tuesday, ទី​ 6th June ,ឆ្នាំ 2017 640 view

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់​យុវជន៣នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ខ​ណះ​ដែល​ខាង​យុវជន២នាក់ ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​ហើយ​ឆ្លងថ្នល់ ត្រូវ​មួយគ្រឿង​គេច​មិន​ផុត បុក​ចំពាក់​កណ្តាល លាន់​សូរ​រន្ទះបាញ់ បង្កអោយមាន​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ ចោមរោម​មើល និង​ជួយ​ហៅ​រថយន្ត​សង្គ្រោះ ដើម្បី​ធ្វើការ​សង្គ្រោះ។ ករណី​គ្រោះ​ចរាចរណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥:៣នាទី​ល្ងាច ថ្ងៃទី៥ខែមិថុនា​ឆ្នាំ២០១៧ នៅលើ​ផ្លូវជាតិ​លេខ១ ស្ថិត​ក្នុងភូមិ ទន្លៀ​ង ឃុំ រមាំង​ថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។

បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ គេ​ឃើញ​យុវជន​ម្នាក់​គេ​ស្គាល់​ថា ជា​បុគ្គលិក​ធនាគា​ប្រា​សាក់​មានឈ្មោះ សុច ចាន់​រី ភេទ​ប្រុស ប្រហែល ៣០ឆ្នាំ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ១២៥ ស៊េរី ឆ្នាំ២០១៦ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រង 1i 0288 ធ្វើដំណើរ​ពី​ទិសខាងកើត​ទៅ​លិច។

ប្រភព​ខាងលើ​បាន​បន្តទៀតថា៖លុះ​មកដល់​ចំណុច​កើត​ខាងលើ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​សង់​ឆ្នាំ២០១៧ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1J 2118 បើកបរ​ដោយ​ឈ្មោះ ភា ភេទ​ប្រុស អាយុ ប្រហែល២០ឆ្នាំ​ជាង​ជិះ​ឌុប​គ្នា២នាក់​ធ្វើដំណើរ​ពី​លិច​មក​កើត​ជិះ​អែប​ខាងឆ្វេង​ដៃ​បញ្ច្រាស់ទិស​គ្នា​ហើយ​បត់​ឡើង​ខាងស្តាំ​បំណង​ឆ្លងថ្នល់​ប៉ុន្តែ​បត់​ឡើង​មិនទាន់​ផុត​គំនូស​ផង​ត្រូវ​ម៉ូតូ​សង់០១៦ធ្វើដំណើរ​ពី​កើត​បុក​ចំពាក់​កណ្តាល​ពេញទំហឹង​លាន់​ដូច​រន្ទះបាញ់​ខែប្រាំង​កង់​ខាងមុខ​សង់០១៦ក្លាយជា​លេខ៨បណ្តាលអោយ​អ្នកបើក​ម៉ូតូ​សង់០១៧សន្លប់​រងរបួស​ធ្ងន់​និង​អ្នករួមដំណើរ​រងរបួស​ស្រាល​ហើយ​អ្នកបើក​ម៉ូតូ​សង់០១៦រងរបួស​ធ្ងន់​ផងដែរ។

ក្រោយពី​កើតហេតុ​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ហៅ​សមត្ថកិច្ច​និង​រថយន្ត​សង្គ្រោះ​ដើម្បី​ដឹក​ជនរងគ្រោះ​ទាំង​ទៅកាន់​មន្ទីរ។ចំណែក​ម៉ូតូ​ទាំង២គ្រឿង​សមត្ថកិច្ច​ធ្វើការ​វាសវែង​និង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ៕សូមបញ្ជាក់​ផងដែរ​ថា៖អ្នកបើក​បរទាំង២នាក់​គឺមាន​ពាក់​មូ​ក​សុវត្ថិភាព​ទាំង២នាក់ ៕ ដោយ សោម​សុន​ឌី​ណេ ស្វាយរៀង

ផ្តល់សិទិ្ធដោយ៖ VD7NEW7.COM

640 view

កំណត់ហេតុថ្មីៗ គ្រោះថ្នាក់​ចរាចរណ៍​

បញ្ចេញមតិ

error: Content is protected !!