Home > កម្សាន្ត > មានរឿងអីបានជាមិនឃើញវត្ដមានអ្នកនាង យុគ ចិន្ដា ក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា ដែលជាដៃគូរួមការងារជាមួយគ្នារាប់ឆ្នាំ តាមពិត………….!

មានរឿងអីបានជាមិនឃើញវត្ដមានអ្នកនាង យុគ ចិន្ដា ក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា ដែលជាដៃគូរួមការងារជាមួយគ្នារាប់ឆ្នាំ តាមពិត………….!ទំព៍រដើម

ប្រភទ : កម្សាន្ត 2 months មុន , Tuesday, ទី​ 6th June ,ឆ្នាំ 2017 539 view

ប្រិយមិត្តឆ្ងល់ទេតើហេតុអ្វីបានជាមិនឃើញវត្ដមានអ្នកនាង យុគ ចិន្ដា ក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា ??? យើងដឹងហើយថា លោក អ៊ិត សេដ្ឋា និង អ្នកនាង យុគចិន្ដា គឺជា​ដៃគូ​ពិធីករជាមួយគ្នាដ៏​ល្អ​និង​មាន​ប្រជាប្រិយភាព ក្នុង​កម្មវិធី​ចម្រៀង និង​កម្មវិធី​សប្បាយ​ៗ​នានា ចាប់តាំងពី​នៅ​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​រហូត​ដល់​ស្ថានីយ៍ទូរទស្សន៍ CTN ប៉ុន្ដែអ្វីដែលគួរអោយកត់សម្គាល់លនោះគឺគេដែល​មិនឃើញ​វត្តមាន​របស់​អ្នក​នាង យុគ ចិន្ដា ទេ​តាំងពី​លោក អ៊ិ​ត សេដ្ឋា ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​រហូត​ដល់​ស្លាប់​នោះ ។

ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧​​យោង​តាម​អ្នក​នាង យុគ ចិន្តា បានបកស្រាយពីមូលហេតុដែលធ្វើអោយអ្នកនាងខកខានមកចូលរួមពិធីបុណ្យលោក អ៊ិត សេដ្ឋា ដោយបាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថា​«​ប្អូន​ស្ដាយ​ណាស់ ដែល​មិន​បាន​មក​ចូលរួម​ជូន​ដំណើរ “​បង​” មុន​ដង្ហើម​ចុង​ក្រោយ ស្តាយ​ណាស់​ដែល​មិន​មានឱកាស​ជួប​មុខ “​បង​” ជា​ចុង​ក្រោយ រួមការ​ងារ​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បង​ជា​ដៃគូ​ការងារ​ដ៏​ល្អ​បំផុត ជា​បងប្រុស​ដ៏​ល្អ​ម្នាក់ ដែល​មិន​រួញរា​នឹង​ការងារ អត់ធ្មត់​គ្រប់​បែប​យ៉ាង សែន​មហា​សោកស្ដាយ​ដែល​បង​ចាកចោល​ប្អូន​ដោយ​មិន​មាន​ពាក្យ​លា អារម្មណ៍​ប្អូន​នៅ​ឆ្ងាយ តែ​ការ​នឹករលឹក​ពី​អនុស្សាវរីយ៍​ការងារ​ល្អ​ៗ​ជា​ច្រើន​ដែល​ពួក​យើង​បាន​ធ្វើ​ជាមួយ​គ្នា​កន្លង​មក ពេល​នេះ​បង​លាចាក​លោក​ហើយ​។

ពេល​នេះ​ប្អូន​កំពុង​តែ​ស្នាក់​នៅ​រដ្ឋ​ម៉ាសា​យូ​សេត ទីក្រុង​ឡូ​វែ​ល ដើម្បី​អង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​បង ហើយ​៣​ថ្ងៃ​ទៀត​ប្អូន​នឹង​បន្ត​ស្នាក់​នៅ​រដ្ឋ​តិច​សាស់ ចំនួន​១​ស​ប្ដា​ហ៍ ប្អូន​នឹង​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ ប្អូន​នឹង​ប្រមែប្រមូល​បច្ច័យ​ទាំងអស់ ជូន​ដល់​បង សូម​លោក​អ្នក​មេត្តា​បរិច្ចាគ​ថវិកា​តាម​រយៈ​ទូរស័ព្ទ​របស់​ម្តាយ​ខ្ញុំ​នៅ​សហរដ្ឋអាមេរិក តាម​រយៈ​លេខ 8323510241 លា​ហើយ​បងប្រុស​ជាទី​ស្រលាញ់ លា​ហើយ​ដៃគូ​ដ៏​កម្សត់កម្រ លា​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រលប់​វិញ​។

…….​សូម​ដួង​វិញ្ញាណក្ខន្ធ​បងប្រុស​បាន​ទៅ​សោយ​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ …….។»

គួរបញ្ជាក់ថា សពលោក អ៊ិត សេដ្ឋា បានបូជានៅវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងវត្តឧត្តរាវត្តី ស្ថិតសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ៕

539 view

កំណត់ហេតុថ្មីៗ កម្សាន្ត

បញ្ចេញមតិ

error: Content is protected !!