Home > រឿងរ៉ាវជីវិត សង្គម > មានទំនាស់ជាមួយសង្សារពេលល្ងាចព្រឹកឡើងប្រទះឃើញចងកសម្លាប់ខ្លួន

មានទំនាស់ជាមួយសង្សារពេលល្ងាចព្រឹកឡើងប្រទះឃើញចងកសម្លាប់ខ្លួន

ប្រភទ : រឿងរ៉ាវជីវិត, សង្គម 5 months មុន , Sunday, ទី​ 9th July ,ឆ្នាំ 2017 3,260 view

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបន្ទប់លេខ៧ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅខាងក្រោយសួនឧស្សាហ៍កម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ ខែកក្កដា ឆ្នាំ២០១៧ មូលហេតុបណ្ដាលមកពីគាត់មានទំនាស់ជាមួយសង្សារ។

បុរដែលដាច់ចិត្តចងកសម្លាប់ខ្លួននោះឈ្មោះ ម៉ឺន ស្លាត អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលកន្លងកើតហេតុខាងលើ បានយកក្រណាត់ចងកជាប់និងដំបូលបន្ទប់ជួលនោះតែម្ដង។

តាមប្រភព័ត៍មានបានឲ្យដឹងថា មិនមាននរណាម្នាក់បានដឹងថាបុរសនោះចងកសម្លាប់ខ្លួនស្លាប់តាំងពីពេលណានោះទេ ដោយគ្រាន់តែដឹងថា កន្លងមកគាត់បានគេងនៅជាមួយគ្នាជាមួយសង្សារដូចជាប្ដីប្រពន្ធដែរ ដោយឡែកនៅវេលាល្ងាចថ្ងៃទី៨ ខែកក្កដា គាត់មានទំនាស់គ្នាឃាមួយស្រ្តីជាសង្សារ បន្តិចបន្តួចរឿងគាត់ផឹកស្រាច្រើនពេក។បន្ទាប់មកនៅវេលាម៉ោង១១យប់ថ្ងៃដដែលទើបចូលដេក ប៉ុន្តែសង្សារដេកនៅខាងក្រោមចំណែកគាត់បានដេកនៅលើជាន់ឡៅតឿ តែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែនៅក្នុងបន្ទប់ជាមួយគ្នានោះដែរ។លុះដល់វេលាម៉ោង៨ព្រឹកឡើងថ្ងៃទី៨ កក្កដា ស្រាប់តែប្រទះឃើញគាត់ចងកស្លាប់បាត់ទៅហើយ។

យខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាខ្លាំង ហើយក្រោយពេលកើតហេតុនគរបាលមូលដ្ឋានរួមជាមួយនគរបាលការិយាល័យបច្ចេកទេសបៃស្នងការដ្ឋានរាជធានីភ្នំពេញបានចុះទៅធ្វើការជពិនិត្យកោសល្យវិច័យហើយលទ្ធផលគឺបុរសនោះពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនមែន៕

3,260 view

កំណត់ហេតុថ្មីៗ រឿងរ៉ាវជីវិត

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់...(មានវីដេអូ)ព័ត៌មានថ្មីៗ
Saturday, ទី 23rd September ,ឆ្នាំ 2017

ស្រក់ទឹកភ្នែក!!! ក្មេងស្រីម្នាក់លុតជង្គង់ សុំអង្វរឪពុកម្ដាយ ក្រោយពេលគោរបស់គាត់ ត្រូវឡានបុកបាក់ជើង និងគោមួយក្បាលទៀត​ ត្រូវម្ចាស់ឡានដែលបុក លើកដាក់តាមឡានយកទៅបាត់…(មានវីដេអូ)

បញ្ចេញមតិ

error: Content is protected !!